ប្រយត្នធ្លាក់ជ្រោះ ថ្ងៃ ១៤ កុម្ភៈ

ដប់បួនកុម្ភៈ          ប្រយត្នផងអ្នក
រឿងក្អមនិងផ្កា      ហាមហើយហាមទៀត
ឆ្លៀតថែរក្សា          បោកក្អមដូរផ្កា
អាសោចកេរ្តិ៍ម៉ែ។
កន្លង់និងផ្កា          ស្មោះមួយក្បត់ហា
កម្រមិនប្រែ           ផ្កាអត់របង
ដូចអត់អ្នកថែ       ស្រោចទឹកណាស់ដែរ
មិនងាយលាស់បាន។
ម៉ែឪលាងអាចម៍      ប្រឹងប្រែងប្តូរផ្តាច់
ប្រថុយប្រថាន          លះបង់ឲ្យកូន
ស៊ូហត់នឿយប្រាណ   ទ្រាំអត់ទ្រាំឃ្លាន
គួរឃើញគុណលោក។
ស៊ូរត់ប្រឹងរែក            តោងឡើងលីដែក
ទប់ភ្នែកកុំងោក       ខ្លះស៊ីឈ្នួលគេ
គេជេរទាបថោក       ណាចាស់ណារោគ
វាតាមយាយី។
តែកូនមិនយល់       វាណាស់តែពុល
នឹងផ្កាមួយពីរ          គុណលោកពុកម៉ែ
ធំជាងធរណី            ផ្កាមួយបាច់ពីរ
គោស៊ីស្មៅម៉ត់។
សិទ្ធិវាសិទ្ធិហើយ        តែហៃនាងអើយ
គេស្មោះឬអត់?        ក្រែងជួបអាបោក
នាងសោកប្រាកដ    ក្អមក៏បែកហ្មត់
ជូរចត់ជីវី។
ធ្វើផ្ទះចាក់សោ          គ្រាន់ការពារចោរ
កុំឲ្យចូលស៊ី                សោគឺគំនិត
គិតឲ្យខ្ទេចខ្ទី            ឲ្យគេហ្វ្រីៗ
គេស៊ីហើយប្រុច។
កំណាព្យបែបឈ្លើយ   បើបានអានហើយ
កុំឡើយចាក់អុច        បើតែងឆិតឆៀង
ទៀងផលមិនហុច      លើកយកចំណុច
ចំខ្លះមកចារ។
កុំខឹងអ្នកតែង          បំណងសម្តែង
សំដៅចិន្តា                ខ្លាចភ្លូកតាមគ្នា
ភ្លេចគ្រារក្សា           
ចាញ់ផ្កាពីរទង។ ពូមោក









Source: Facebook

0 comments:

Post a Comment