This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

លោក Michael Jackson ចង់រស់នៅ បាន​150 ឆ្នាំ


គាត់បានជ្រេីសរេីសវេជ្ជបណ្ឌិតផ្ទាល់​ខ្លួន​ចំនួន 12 នាក់​ ប្រចាំ​ការ​នៅផ្ទះគាត់។ ជារៀងរាល់ថ្ងៃ​ ក្រុម​គ្រូពេទ្យ​នឹងពិនិត្យមើលសុខភាពគាត់​ ពីសក់រហូតដល់ចុងជេីង។
អាហាររបស់គាត់តែងតែត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ មុននឹង​យក​ឲ្យ​គាត់​ ទទួលទាន។
មនុស្ស 15 នាក់ផ្សេងទៀតត្រូវបាន​ជ្រេីសរេីស​ ដើម្បីមើល និងណែ​នាំ​គាត់​ ក្នុង​ការធ្វើលំហាត់ប្រាណ​ប្រចាំថ្ងៃ។
គ្រែគេងរបស់លោក​ មានបំពាក់​នូវបច្ចេកវិទ្យាម្យ៉ាង​ ដែលគ្រប់គ្រងកំរិតអុកស៊ីសែន​ នៅ​កន្លែង​សម្រាក​។
អ្នកបរិច្ចាគសរីរាង្គ​ ត្រូវបានគេរៀបចំទុកជាមុន​ ដើម្បីឱ្យពួកគេអាចបរិច្ចាគភ្លាមៗ​ ពេលណាក៏បាន។ រូប​គាត់​ផ្ទាល់​ ជាអ្នក​ថែរក្សា​ អ្នក​បរិច្ចាគ​សរីរាង្គ​ទាំងនោះ​ ដោយ​យកចិត្ត​ទុកដាក់​បំផុត​។
គាត់មាន​បំណង​ សម្រេច​ក្តីសុបិន​ ដោយ​អាចរស់នៅបាន150 ឆ្នាំ។
គួរឲ្យ​ស្ដាយ​! គាត់បានបរាជ័យ។
នៅថ្ងៃទី 25 ខែមិថុនាឆ្នាំ 2009 នៅអាយុ 50 ឆ្នាំ​ បេះដូងរបស់គាត់បានឈប់ដំណើរការ។ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រូពេទ្យទាំង 12 នាក់នេះមិន​អាច​ជួយ​គាត់​បាន​ទេ។
សូម្បីតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រូពេទ្យមកពីទីក្រុង Los Angeles និងរដ្ឋ California ក៏មិនអាចជួយសង្គ្រោះគាត់បានដែរ។
ទោះ​បី​ជាគាត់​មិនដែល​ ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ ដោយគ្មានការផ្តល់យោបល់ពីវេជ្ជបណ្ឌិត​ អស់​រយៈពេល 25 ឆ្នាំចុងក្រោយរបស់គាត់នោះ​ ក៏​គាត់​នៅ​តែមិនអាចបំពេញនូវក្តីសុបិន្តរបស់គាត់​ ដែលអាច​រស់នៅបាន150 ឆ្នាំ​ដដែល​។
ការធ្វើដំណើរចុងក្រោយរបស់គាត់​ ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ របស់​មនុស្សជាង​ 2.5 លាននាក់​ ដែលជាចំនួន​ដ៏​ច្រើន​បំផុត​ មក​ទល់​បច្ចុប្បន្ន​។
នៅថ្ងៃដែលគាត់បានស្លាប់, ពោលគឺ​ ថ្ងៃទី 25 ខែមិថុនាឆ្នាំ 2009 វេលាម៉ោង 3:15 នាទីរសៀល​ វិគីភីឌា​ ទ្វីតធ័រ​ កម្មវិធី​ឆាត​ AOL គាំង​លែង​ដំណើរ​ការ។ មនុស្សរាប់លាននាក់​ កំពុង​ស្វែង​រកព័ត៌មាន​ពី​លោក​Michael Jackson នៅលើ Google ក្នុង​ពេល​តែ​មួយ​។
Jackson បានព្យាយាមប្រជែងនឹងការស្លាប់​ ប៉ុន្តែចុងក្រោយ​ ការស្លាប់បានប្រជែងគាត់វិញ។
ជីវភាព​ដ៏​សំបូរ​បែប​ ក្នុង​ពិភព​​សម្ភារៈនិយម​ បច្ចេកវិទ្យា​ដ៍​អស្ចារ្យ​យ៉ាង​ណា​ក្តី​ ក៏មិន​អាច​បញ្ចៀស​សេចក្ដី​ស្លាប់​បាន​ដែរ។ នេះគឺជាច្បាប់នៃជីវិត។
ឥឡូវសូមយើងគិត។
តើយើងខំរកប្រាក់​ គឺ​ដេីម្បី​តែ​ជួល​ អ្នកសាងសង់​ វិស្វករ​ អ្នករចនាម៉ូដ​ ឬ​ អ្នកតុបតែង​ ផ្ទះ​ឲ្យ​យេីង?

តេីយើងចង់​ឲ្យ​គេស្ញប់​ស្ញប់ស្ញែង​ ដោយការបង្ហាញពីផ្ទះ រថយន្តនិងពិធីអាពាហ៍ពិពាហ៍​ ដែល​ថ្លៃ​អស្ចារ្យ​?
តើអ្នកនៅ​ចាំ​ មុខម្ហូបនៅក្នុងពិធីមង្គលការ​ដ៍​អស្ចារ្យ​ ដែលអ្នកបានចូលរួមកាល​ពីពីរថ្ងៃមុនទេ?​
ហេតុអ្វីបានក្នុង​ជីវិត​ យើង​ត្រូវ​ធ្វើកាលំបាក​ដូច​សត្វ?
តេី​អ្នកចង់​ឲ្យ​សាច់​ញាតិ​​ប៉ុន្មាន​ជំនាន់​ ​សេីយសុខ​ ដែល​អ្នក​ចាំ​បាច់​ ត្រូវ​ខំ​ដល់​ថ្នាក់នេះ?
យើងភាគច្រើនមានកូនម្នាក់ឬពីរនាក់។ តើអ្នកធ្លាប់គិតថាតើយើងត្រូវការប៉ុន្មាន​ហើយយើងចង់បានប៉ុន្មាន?
តើយើងគិតថាកូនៗ របស់យើងនឹងមិនអាចរកប្រាក់ចំណូលច្រើនទេ​ តេីចាំបាច់ប្រឹង​ដេីម្បី​សន្សំប្រាក់បន្ថែមសម្រាប់ពួកគេទេ?
តើអ្នកបានចំណាយពេលខ្លះ​ ជាមួយខ្លួនអ្នក​ គ្រួសារ​ ឬ​ មិត្តភក្តិ​ ក្នុងសប្តាហ៍កន្លង​មកទេ?
តើអ្នកបានចំណាយ 5% នៃប្រាក់ចំណូល​ ដេីម្បី​ខ្លួនឯង​ទេ?
ហេតុអ្វីយើងមិនមានសុភមង្គលក្នុងជីវិត​ ជាមួយនឹងអ្វីដែលយើងរកបាន?
ប្រសិនបើវិភាគ​ស៊ី​ជម្រៅ​បន្តិច​ យេីងអាចជួប​ប្រទះ​ ការគាំងបេះ​ដូង​ ស្ទះ​សសៃ​ឈាម​ គេងមិនលក់​ ជាដើម។ ល។​នា​ពេល​ណាមួយ​។
ជារួម: ចំណាយពេលខ្លះសម្រាប់ខ្លួនឯង។ យើងមិនមានទ្រព្យសម្បត្តិទេ​ មានតែឈ្មោះ​ នៅក្នុងឯកសារមួយចំនួន​ដែលត្រូវបានសរសេរជាបណ្តោះអាសន្នប៉ុណ្ណោះ។
កុំចាប់អារម្មណ៍​លើមនុស្សដែល​មាន​អំណួត​ រឿង​ឡាន​ ឬសំលៀកបំពាក់ថ្លៃៗ​។ គណិតវិទូ​ និងអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ​របស់​មនុស្ស​ជាតិ​ បានប្រើកង់ឬម៉ូតូ​ សម្រាប់ការធ្វើដំណើរប៉ុណ្ណោះ។
កុំ​សាងបាបដើម្បីក្លាយជា​អ្នក​មាន​ កុំ​មាន​ហេីយ​ ដេកអោប​តែ​លុយ។
ត្រូវគ្រប់គ្រងជីវិត​អ្នក បេី​មិន​ដូច្នោះ​ទេ​ ជីវិត​នឹងគ្រប់គ្រងអ្នកវិញ​មិន​ខាន​។
អ្វីដែលសំខាន់បំផុត​ នៅចុងបញ្ចប់នៃជីវិតគឺ​ ការស្កប់ចិត្ត​ ការពេញចិត្ត​ និងសន្តិភាព​។
គួរឱ្យស្តាយ, របស់ទាំងនេះមិនអាចទិញបាន។


 ប្រភព៖ Facebook

ប្រយត្នធ្លាក់ជ្រោះ ថ្ងៃ ១៤ កុម្ភៈ

ដប់បួនកុម្ភៈ          ប្រយត្នផងអ្នក
រឿងក្អមនិងផ្កា      ហាមហើយហាមទៀត
ឆ្លៀតថែរក្សា          បោកក្អមដូរផ្កា
អាសោចកេរ្តិ៍ម៉ែ។
កន្លង់និងផ្កា          ស្មោះមួយក្បត់ហា
កម្រមិនប្រែ           ផ្កាអត់របង
ដូចអត់អ្នកថែ       ស្រោចទឹកណាស់ដែរ
មិនងាយលាស់បាន។
ម៉ែឪលាងអាចម៍      ប្រឹងប្រែងប្តូរផ្តាច់
ប្រថុយប្រថាន          លះបង់ឲ្យកូន
ស៊ូហត់នឿយប្រាណ   ទ្រាំអត់ទ្រាំឃ្លាន
គួរឃើញគុណលោក។
ស៊ូរត់ប្រឹងរែក            តោងឡើងលីដែក
ទប់ភ្នែកកុំងោក       ខ្លះស៊ីឈ្នួលគេ
គេជេរទាបថោក       ណាចាស់ណារោគ
វាតាមយាយី។
តែកូនមិនយល់       វាណាស់តែពុល
នឹងផ្កាមួយពីរ          គុណលោកពុកម៉ែ
ធំជាងធរណី            ផ្កាមួយបាច់ពីរ
គោស៊ីស្មៅម៉ត់។
សិទ្ធិវាសិទ្ធិហើយ        តែហៃនាងអើយ
គេស្មោះឬអត់?        ក្រែងជួបអាបោក
នាងសោកប្រាកដ    ក្អមក៏បែកហ្មត់
ជូរចត់ជីវី។
ធ្វើផ្ទះចាក់សោ          គ្រាន់ការពារចោរ
កុំឲ្យចូលស៊ី                សោគឺគំនិត
គិតឲ្យខ្ទេចខ្ទី            ឲ្យគេហ្វ្រីៗ
គេស៊ីហើយប្រុច។
កំណាព្យបែបឈ្លើយ   បើបានអានហើយ
កុំឡើយចាក់អុច        បើតែងឆិតឆៀង
ទៀងផលមិនហុច      លើកយកចំណុច
ចំខ្លះមកចារ។
កុំខឹងអ្នកតែង          បំណងសម្តែង
សំដៅចិន្តា                ខ្លាចភ្លូកតាមគ្នា
ភ្លេចគ្រារក្សា           
ចាញ់ផ្កាពីរទង។ ពូមោក









Source: Facebook

ហេតុផល ៧យ៉ាង ដែលធើ្វឲ្យបុគ្គលិកសុំឈប់ បើទោះបីជាពួកគេនៅស្រលាញ់ការងារក៏ដោយ (7 Reasons the Best Employees Quit, Even When They Like Their Job) ÷

ហេតុផល ៧យ៉ាង ដែលធើ្វឲ្យបុគ្គលិកសុំឈប់ បើទោះបីជាពួកគេនៅស្រលាញ់ការងារក៏ដោយ
(7 Reasons the Best Employees Quit, Even When They Like Their Job) ÷

១-មើលងាយនិងមិនឲ្យតំលៃបុគ្គលិក (Profits over people)

២-ធ្វើការលើសកំណត់ (Overwork)


៣-មិនមានការតំឡើងតួនាទី (Stagnation)

៤-មិនទទួលស្គាល់ស្នាដៃបុគ្គលិក (Lack of recognition)

៥-គ្មានការទុក្ខចិត្តពីបុគ្គលិក (Lack of trust)

៦-តំឡើងតួនាទីឲ្យបុគ្គលិកខុស (Vague visions)

៧-ឋានានុក្រមច្រើនហួសប្រមាណ (Excessive hierarchy)


Sources: ByLolly DaskalPresident and CEO, Lead From Within

The Hidden Pressure of Each Individual



The man doesn't know that there is a snake underneath.The woman doesn't know that there is a stone pressing on the man.

The woman thinks: "I am going to fall! and I can't climb because the snake is going to bite me! Why can't the man use a little more strength and pull me up!"

The man thinks: "I am in so much pain! Yet I'm still pulling you as much as I can! why don't you try and climb a little harder?!"

The moral is: You can't see the pressure the other party is under, and the other party can't see pain you're in. This is life, no matter whether it's with work, family, feelings, friends, family, you should try to understand each other, learn to think differently, think of each other, and communicate better.



Source: Facebook